
នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋជាក្រុមសហជីពមកពីភូមិទាំង៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបចំនួន៥០នាក់។
ក្នុងឱកាសនោះផងដែរ លោកជំទាវបានឧបត្ថម្ភថវិកាចំនួន ៥០០.០០០រៀល ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសំណេះសំណាល។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា